លោតទៅអត្ថបទ

‹ចូរប្រកាសដំណឹងល្អ!›

មហា​សន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា ឆ្នាំ​២០២៤

កម្ម​វិធី​នេះ​គឺ​ឥត​គិត​ថ្លៃគ្មាន​ការ​រៃ​អង្គាស​លុយ​ទេ

កម្ម​វិធី​មាន​ដូច​ត​ទៅ

ថ្ងៃ​សុក្រ​៖ សូម​ពិចារណា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​គឺ​ពិត​ជា​កំណត់​ហេតុ​ដ៏​ត្រឹម​ត្រូវ​អំពី​ជីវិត​របស់​លោក​មែន។ សូម​រៀន​អំពី​របៀប​ដែល​កំណត់​ហេតុ​នោះ​អាច​ផ្ដល់​ប្រយោជន៍​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

ថ្ងៃ​សៅរ៍​៖ តើ​គម្ពីរ​មាន​ទំនាយ​អ្វី​ខ្លះ​អំពី​កំណើត​និង​កុមារភាព​របស់​លោក​យេស៊ូ ហើយ​តើ​ទំនាយ​ទាំង​នោះ​បាន​សម្រេច​ដែរ​ឬ​ទេ?

ថ្ងៃ​អាទិត្យ​៖ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​មាន​ចំណង​ជើង​ថា​«​ហេតុ​អ្វី​យើង​មិន​ភ័យ​ខ្លាច​ពេល​ឮ​ដំណឹង​អាក្រក់?​»​ នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​មនុស្ស​រាប់​លាន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​មាន​អារម្មណ៍​ស្ងប់​និង​មាន​ទំនុក​ចិត្ត ទោះ​ជា​ស្ថានភាព​ពិភព​លោក​កាន់​តែ​អាក្រក់​ទៅ​ៗ​ក៏​ដោយ។

ភាពយន្ត

ដំណឹង​ល្អ​រៀប​រាប់​ដោយ​លោក​យេស៊ូ ភាគ​ទី​១

ពន្លឺ​ដ៏​ពិត​នៃ​ពិភព​លោក​នេះ

អព្ភូតហេតុ​នៃ​កំណើត​របស់​លោក​យេស៊ូ​មិន​មែន​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​តែ​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​កុមារភាព​របស់​លោក​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ ឪពុក​ម្ដាយ​របស់​លោក​យេស៊ូ​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេហ្ស៊ីប​ដើម្បី​គេច​ខ្លួន​ពី​ស្ដេច​ដែល​ចង់​សម្លាប់​លោក។ ក្រោយ​មក លោក​យេស៊ូ​ធ្វើ​ឲ្យ​ពួក​គ្រូ​ៗ​ដែល​បង្រៀន​នៅ​ឯ​វិហារ​សម័យ​នោះ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ សូម​ទស្សនា​ព្រឹត្តិការណ៍​នេះ និង​ព្រឹត្តិការណ៍​ឯ​ទៀត​ក្នុង​ភាពយន្ត​ដែល​មាន​ពីរ​ផ្នែក​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍។

សូម​ទស្សនា​វីដេអូ​ផ្សេង​ៗ​អំពី​មហា​សន្និបាត​ឆ្នាំ​នេះ

តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​មហា​សន្និបាត​របស់​យើង?

សូម​រៀន​ថែម​ទៀត​អំពី​កម្ម​វិធី​ដែល​ធ្វើ​ឡើង​នៅ​មហា​សន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា។

មហា​សន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា​ឆ្នាំ​២០២៤​៖ ‹ចូរ​ប្រកាស​ដំណឹង​ល្អ!›

សូម​មើល​កម្ម​វិធី​មហា​សន្និបាត​សម្រាប់​ឆ្នាំ​នេះ។

ឈុត​ខ្លី​ក្នុង​ភាពយន្ត​៖ ដំណឹង​ល្អ​រៀប​រាប់​ដោយ​លោក​យេស៊ូ

មនុស្ស​ជា​ច្រើន​ដឹង​អំពី​អព្ភូតហេតុ​នៃ​កំណើត​របស់​លោក​យេស៊ូ ប៉ុន្តែ​តើ​អ្វី​បាន​កើត​ឡើង​មុន​និង​ក្រោយ​ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​នោះ?