យ៉ូហានទី១ ៥:១-២១

  • ជំនឿ​លើ​គ្រិស្ត​នាំ​ឲ្យ​ឈ្នះ​ពិភព​លោក (​១​-​១២)

    • អត្ថន័យ​នៃ​ការ​ស្រឡាញ់​ព្រះ (​)

  • មាន​ទំនុក​ចិត្ត​លើ​ឥទ្ធិពល​នៃ​ការ​អធិដ្ឋាន (​១៣​-​១៧)

  • ចូរ​ប្រុង​ប្រយ័ត្ន​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត (​១៨​-​២១)

    • ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច (​១៩)

 អ្នក​ណា​ដែល​ជឿ​ថា​លោក​យេស៊ូ​ជា​គ្រិស្ត អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ+ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ជា​បិតា​នៅ​ស្ថាន​សួគ៌ អ្នក​នោះ​ក៏​ស្រឡាញ់​កូន​ព្រះ​ដែរ។ ២  យើង​ដឹង​ថា​យើង​ស្រឡាញ់​កូន​ព្រះ ដោយ​សេចក្ដី​នេះ​ឯង+ គឺ​យើង​ស្រឡាញ់​ព្រះ និង​កាន់​តាម​បញ្ញត្ដិ​របស់​លោក។ ៣  ពី​ព្រោះ​ការ​ស្រឡាញ់​ព្រះ​មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក+ ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។+ ៤  ពី​ព្រោះ​អ្នក​ណា*ដែល​កើត​មក​ពី​ព្រះ អ្នក​នោះ​ឈ្នះ​ពិភព​លោក​នេះ។+ យើង​បាន​ឈ្នះ​ពិភព​លោក​នេះ គឺ​ដោយ​សារ​ជំនឿ​របស់​យើង។+ ៥  តើ​អ្នក​ណា​ជា​អ្នក​ដែល​បាន​ឈ្នះ​ពិភព​លោក​នេះ?+ គឺ​អ្នក​ដែល​មាន​ជំនឿ​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ មែន​ទេ?+ ៦  គឺ​លោក​យេស៊ូ​គ្រិស្ត​ហើយ ដែល​បាន​មក​តាម​រយៈ​ទឹក​និង​ឈាម។ មិន​គ្រាន់​តែ​ទឹក​ប៉ុណ្ណោះ​ទេ+ តែ​ដោយ​ទឹក​និង​ឈាម។+ ម្យ៉ាង​ទៀត ឫទ្ធានុភាព​របស់​ព្រះ​កំពុង​តែ​ធ្វើ​ជា​សាក្សី​អំពី​រឿង​នោះ+ ពី​ព្រោះ​ឫទ្ធានុភាព​របស់​ព្រះ​ជា​សេចក្ដី​ពិត។ ៧  មាន​អ្វី​បី​យ៉ាង​ដែល​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​គឺ​៖ ៨  ឫទ្ធានុភាព​របស់​ព្រះ+ ទឹក+ និង​ឈាម+ ហើយ​សេចក្ដី​បញ្ជាក់​នៃ​សាក្សី​ទាំង​បី​នេះ​គឺ​ស្រប​គ្នា។ ៩  ប្រសិន​បើ​យើង​ព្រម​ទទួល​ស្គាល់​សេចក្ដី​បញ្ជាក់​របស់​សាក្សី​ជា​មនុស្ស នោះ​យើង​ប្រាកដ​ជា​ព្រម​ទទួល​ស្គាល់​សេចក្ដី​បញ្ជាក់​របស់​ព្រះ​ជាង​នោះ​ទៅ​ទៀត ពី​ព្រោះ​ព្រះ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​បុត្រ​របស់​លោក។ ១០  អ្នក​ណា​ដែល​មាន​ជំនឿ​លើ​បុត្រ​របស់​ព្រះ អ្នក​នោះ​បាន​ទទួល​សេចក្ដី​បញ្ជាក់​របស់​ព្រះ​ដោយ​ផ្ទាល់។ អ្នក​ណា​ដែល​គ្មាន​ជំនឿ​លើ​ព្រះ អ្នក​នោះ​ហាក់​ដូច​ជា​ចោទ​ព្រះ​ថា​ជា​អ្នក​កុហក+ ពី​ព្រោះ​អ្នក​នោះ​មិន​ជឿ​សេចក្ដី​បញ្ជាក់​របស់​ព្រះ​អំពី​បុត្រ​លោក​ទេ។ ១១  អ្វី​ដែល​បាន​ត្រូវ​បញ្ជាក់​គឺ​ថា ព្រះ​បាន​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឲ្យ​យើង+ ហើយ​យើង​បាន​ជីវិត​នោះ​ដោយ​សារ​បុត្រ​របស់​លោក។+ ១២  អ្នក​ណា​ដែល​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ តែ​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ អ្នក​នោះ​មិន​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ទេ។+ ១៣  ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា​ដែល​មាន​ជំនឿ​លើ​នាម​បុត្រ​របស់​ព្រះ+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្លួន​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ១៤  ហេតុ​នេះ យើង​មាន​ទំនុក​ចិត្ត​ថា+ អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង។+ ១៥  ម្ល៉ោះ​ហើយ បើ​យើង​ដឹង​ថា ព្រះ​នឹង​ស្ដាប់​យើង​ទោះ​ជា​យើង​សុំ​អ្វី​ក៏​ដោយ នោះ​យើង​ដឹង​ថា​យើង​នឹង​ទទួល ពី​ព្រោះ​យើង​បាន​សុំ​ពី​លោក។+ ១៦  ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រទះ​ឃើញ​បង​ប្អូន​ខ្លួន​ធ្វើ​ខុស​អ្វី​មួយ ដែល​មិន​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​ទេ អ្នក​នោះ​ត្រូវ​អធិដ្ឋាន​ឲ្យ​គាត់ ហើយ​ព្រះ​នឹង​ឲ្យ​ជីវិត​ដល់​គាត់។+ នេះ​សម្រាប់​បង​ប្អូន​ដែល​បាន​ធ្វើ​ខុស​អ្វី​មួយ​ដែល​មិន​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​ទេ។ ប៉ុន្តែ មាន​ការ​ខុស​ឆ្គង​មួយ​ដែល​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​មែន+ តែ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​ធ្វើ​ខុស​បែប​នោះ​ឡើយ។ ១៧  ការ​មិន​សុចរិត​ទាំង​អស់ ជា​ការ​ខុស​ឆ្គង។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​ការ​ខុស​ឆ្គង​មួយ​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ឡើយ។ ១៨  យើង​ដឹង​ថា​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ អ្នក​នោះ​មិន​ប្រព្រឹត្ត*អំពើ​ខុស​ឆ្គង​ឡើយ ហើយ​លោក*ដែល​បាន​កើត​មក​ពី​ព្រះ មើល​ថែ​រក្សា​អ្នក​នោះ។ ម្យ៉ាង​ទៀត មេកំណាច​មិន​អាច​ប៉ះ​ពាល់​អ្នក​នោះ​បាន​ឡើយ។+ ១៩  យើង​ដឹង​ថា​យើង​មក​ពី​ព្រះ តែ​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច។+ ២០  ប៉ុន្តែ យើង​ដឹង​ថា​បុត្រ​របស់​ព្រះ​បាន​មក+ ហើយ​បាន​ផ្ដល់​ឲ្យ​យើង​មាន​ការ​យល់​ធ្លុះ​ជ្រៅ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ចំណេះ​អំពី​ព្រះ​ពិត។ បន្ថែម​ទៅ​ទៀត យើង​កំពុង​រួប​រួម​ជា​មួយ​នឹង​ព្រះ​ពិត+ តាម​រយៈ​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​លោក។ លោក​ជា​ព្រះ​ពិត និង​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ២១  កូន​ៗ​អើយ! ចូរ​ជៀស​ចេញ​ពី​រូប​ព្រះ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​អ្វី​ៗ​»​
នេះ​សំដៅ​លើ​ការ​ប្រព្រឹត្ត​ជា​ទម្លាប់
នេះ​សំដៅ​លើ​លោក​យេស៊ូ