សុភាសិត ២២:១-២៩

  • មាន​កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​មាន​ទ្រព្យ​មហា​សាល (​)

  • ចូរ​បង្ហាត់​បង្រៀន​កូន​ក្មេង​ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​ត្រឹម​ត្រូវ (​)

  • មនុស្ស​កម្ជិល​ខ្លាច​សត្វ​តោ​នៅ​ខាង​ក្រៅ (​១៣)

  • ការ​ប្រៀន​ប្រដៅ​នឹង​បណ្ដេញ​ភាព​ល្ងង់​ខ្លៅ​ចេញ (​១៥)

  • មនុស្ស​ដែល​ប៉ិន​ប្រសប់​ធ្វើ​ការ​នឹង​បាន​នៅ​បម្រើ​ស្ដេច (​២៩)

២២  មាន​កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​មាន​ទ្រព្យ​មហា​សាល+មាន​គេ​គោរព​រាប់​អាន* ប្រសើរ​ជាង​មាន​មាស​ប្រាក់។  ២  អ្នក​មាន​និង​អ្នក​ក្រ​ដូច​គ្នា​ត្រង់​ចំណុច​មួយគឺ​ព្រះ​យេហូវ៉ា​បាន​បង្កើត​ពួក​គេ​មក។+  ៣  មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួនតែ​មនុស្ស​ខ្វះ​បទ​ពិសោធន៍​បន្ត​ដើរ​ទៅ​ទៀត ហើយ​រង​ផល​ពិបាក។*  ៤  ចិត្ត​រាប​ទាប​និង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ានាំ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ កិត្តិ​សព្ទ និង​ជីវិត។+  ៥  ផ្លូវ​របស់​មនុស្ស​វៀច​វេរ​មាន​សុទ្ធ​តែ​បន្លា​និង​អន្ទាក់តែ​អ្នក​ណា​ដែល​ឲ្យ​តម្លៃ​ជីវិត*ខ្លួន អ្នក​នោះ​តែង​ជៀស​ឆ្ងាយ​ពី​ផ្លូវ​របស់​ពួក​គេ។+  ៦  ចូរ​បង្ហាត់​បង្រៀន​កូន​ក្មេង​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ+យ៉ាង​នេះ ទោះ​ជា​គាត់​មាន​អាយុ​ច្រើន​ក៏​ដោយ គាត់​នឹង​មិន​ចាក​ចេញ​ពី​ផ្លូវ​នោះ​ទេ។+  ៧  អ្នក​មាន​គ្រប់​គ្រង​លើ​អ្នក​ក្រហើយ​អ្នក​ដែល​ខ្ចី​គេ ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​ឲ្យ​ខ្ចី។+  ៨  អ្នក​ណា​ដែល​សាប​ព្រោះ​អំពើ​មិន​សុចរិត អ្នក​នោះ​នឹង​ច្រូត​បាន​សេចក្ដី​ហិន​វិនាស+រីឯ​រំពាត់​ដែល​គាត់​ប្រើ​ដោយ​កំហឹង​នឹង​ហិនហោច​អស់។+  ៩  អ្នក​ដែល​មាន​ចិត្ត​ទូលាយ​នឹង​ទទួល​ពរព្រោះ​គាត់​ចែក​រំលែក​អាហារ​របស់​ខ្លួន​ឲ្យ​អ្នក​ក្រ។+ ១០  ចូរ​បណ្ដេញ​មនុស្ស​ចំអក​មើល​ងាយ​ចេញនោះ​ការ​ទាស់​ទែង​គ្នា​នឹង​លែង​មាន​ទៀត។ ចំណែក​ឯ​ជម្លោះ*និង​ការ​ប្រមាថ​នឹង​រលត់​ទៅ​ដែរ។ ១១  អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ* និង​អ្នក​ដែល​មាន​សម្ដី​សប្បុរសនឹង​ក្លាយ​ជា​មិត្ត​ភក្ដិ​របស់​ស្ដេច។+ ១២  ព្រះ​យេហូវ៉ា​មើល​ការ​ពារ​ចំណេះប៉ុន្តែ លោក​លុប​បំបាត់​ពាក្យ​សម្ដី​របស់​ជន​ក្បត់។+ ១៣  មនុស្ស​កម្ជិល​និយាយ​ថា​៖ ​«​មាន​សត្វ​តោ​នៅ​ខាង​ក្រៅ! បើ​ខ្ញុំ​ចេញ​ទៅ​ទី​លាន​សាធារណៈ វា​មុខ​ជា​សម្លាប់​ខ្ញុំ​ជា​មិន​ខាន!​»។+ ១៤  បបូរ​មាត់​របស់​ស្រី​មិន​ល្អ*ប្រៀប​ដូច​ជា​រណ្ដៅ​ជ្រៅ+អ្នក​ដែល​ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​នោះ។ ១៥  ភាព​ល្ងង់​ខ្លៅ​រមែង​នៅ​ក្នុង​ចិត្ត​របស់​កូន​ក្មេង+តែ​ការ​ប្រៀន​ប្រដៅ​ដោយ​ប្រើ​រំពាត់​នឹង​បណ្ដេញ​ភាព​ល្ងង់​ខ្លៅ​ចេញ​ពី​គាត់។+ ១៦  អ្នក​ដែល​បោក​ប្រាស់​អ្នក​ក្រ​ដើម្បី​បង្កើន​ទ្រព្យ​ខ្លួន+និង​អ្នក​ដែល​ជូន​អំណោយ​ដល់​អ្នក​មាននៅ​ទី​បំផុត​នឹង​ត្រូវ​ក្រ​រហាម​វិញ។ ១៧  ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ពេចន៍​របស់​អ្នក​ដែល​មាន​ប្រាជ្ញា+ដើម្បី​ឲ្យ​ចំណេះ​របស់​ខ្ញុំ​ដិត​ជាប់​ក្នុង​ចិត្ត​របស់​អ្នក+ ១៨  ព្រោះ​ជា​ការ​ល្អ​ប្រសើរ​ដែល​អ្នក​រក្សា​ទុក​ចំណេះ​នៅ​ក្នុង​ចិត្ត។+ យ៉ាង​នេះ អ្នក​អាច​និយាយ​អំពី​ចំណេះ​ទាំង​អស់​នោះ​គ្រប់​ពេល​វេលា។+ ១៩  ថ្ងៃ​នេះ ខ្ញុំ​នឹង​ផ្ដល់​ចំណេះ​ដល់​អ្នក​ដើម្បី​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ២០  ខ្ញុំ​បាន​សរសេរ​ដំបូន្មាន​និង​ការ​ណែនាំ​ជា​ច្រើន*ទុក​ឲ្យ​អ្នក​រួច​ហើយ ២១  ដើម្បី​បង្រៀន​អ្នក​ឲ្យ​ស្គាល់​ពាក្យ​ពិត​និង​ពាក្យ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ដូច្នេះ អ្នក​អាច​នាំ​ដំណឹង​ត្រឹម​ត្រូវ​ត្រឡប់​ទៅ​ប្រាប់​ដល់​មនុស្ស​ដែល​បាន​ចាត់​អ្នក​មក។ ២២  កុំ​ប្លន់​អ្នក​ក្រ ដោយ​សារ​តែ​ឃើញ​គាត់​ទន់​ទាប+ហើយ​កុំ​ជិះ​ជាន់​មនុស្ស​ទន់​ខ្សោយ​នៅ​ត្រង់​ទ្វារ​កំពែង​ក្រុង​ឡើយ+ ២៣  ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​ក្ដី​ឲ្យ​ពួក​គេ+ហើយ​លោក​នឹង​យក​ជីវិត​អស់​អ្នក​ដែល​បោក​បញ្ឆោត​ពួក​គេ។ ២៤  កុំ​សេព​គប់​មនុស្ស​ដែល​ឆាប់​ខឹងឬ​ទាក់​ទង​មនុស្ស​ដែល​ងាយ​ផ្ទុះ​កំហឹង​ឡើយ ២៥  ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​តាម​គេហើយ​នាំ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់។+ ២៦  កុំ​ចាប់​ដៃ​ព្រម​ព្រៀង​ធានា​រ៉ាប់​រង​បំណុល​ឲ្យ​អ្នក​ឯ​ទៀត។+ ២៧  ប្រសិន​បើ​អ្នក​គ្មាន​ប្រាក់​សង​ទេនោះ​គេ​នឹង​រឹប​អូស​យក​គ្រែ​ដេក​របស់​អ្នក​ភ្លាម​ៗ​! ២៨  កុំ​បង្ខិត​បង្គោល​ព្រំ​ប្រទល់​ដែល​មាន​តាំង​ពី​យូរ​មក​ហើយជា​បង្គោល​ដែល​បុព្វ​បុរស​របស់​អ្នក​បាន​បោះ។+ ២៩  តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ដែល​ប៉ិន​ប្រសប់​ធ្វើ​ការ​ឬ​ទេ? គាត់​នឹង​បាន​នៅ​បម្រើ​ស្ដេច+មិន​មែន​នៅ​បម្រើ​មនុស្ស​ធម្មតា​ទេ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ពេញ​ចិត្ត​»​
ឬ​«​ហើយ​ទទួល​ទោស​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ឬ​«​ការ​ប្ដឹង​ផ្ដល់​»​
ន័យ​ត្រង់​«​អ្នក​ដែល​ស្រឡាញ់​ចិត្ត​បរិសុទ្ធ​»​
ន័យ​ត្រង់​«​ស្ត្រី​ប្លែក​មុខ​»។ មើល​សុភ ២:១៦
ឬ​«​ចំណេះ​»​