លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Anna Moneymaker/Getty Images

ចូរ​ចាំ​យាម!

ក្រុមអ្នកវិទ្យាសាស្ត្របង្វិលទ្រនិចនាឡិកានៃការហិនវិនាសពិភពលោកឲ្យកៀកចំណុចចុងក្រោយ តើគម្ពីរចែងយ៉ាងណា?

ក្រុមអ្នកវិទ្យាសាស្ត្របង្វិលទ្រនិចនាឡិកានៃការហិនវិនាសពិភពលោកឲ្យកៀកចំណុចចុងក្រោយ តើគម្ពីរចែងយ៉ាងណា?

 កាល​ពី​ថ្ងៃ​អង្គារ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៣ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​បង្វិល​ទ្រនិច​នាឡិកា​នៃ​ការ​ហិន​វិនាស​ពិភព​លោក aឲ្យ​កាន់​តែ​កៀក​ចំណុច​ចុង​ក្រោយ​នៃ​ពិភព​លោក​នេះ(​ក្នុង​ន័យ​ធៀប​ម៉ោង​១២​ពាក់​កណ្ដាល​អធ្រាត្រ​)។

  •   ព័ត៌មាន​អន្តរជាតិ​មួយ​បាន​រៀប​រាប់​ថា​៖​«​‹នាឡិកា​នៃ​ការ​ហិន​វិនាស›ជា​តំណាង​ការ​វិនាស​ហិនហោច​នៃ​មនុស្សជាតិ។ នៅ​ថ្ងៃ​អង្គារ​នោះ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​បង្វិល​ទ្រនិច​នាឡិកា​នៃ​ការ​ហិន​វិនាស​ពិភព​លោក ឲ្យ​ចូល​កាន់​តែ​កៀក​នឹង​ចំណុច​ពាក់​កណ្ដាល​អធ្រាត្រ​ក្នុង​ន័យ​ធៀប នេះ​គឺ​ដោយ​សារ​មាន​ព្រឹត្តិការណ៍​ផ្សេង​ៗ​កើត​ឡើង ដូច​ជា​សង្គ្រាម​នៅ​អ៊ុយក្រែន ការ​ខ្លាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ និង​ការ​ប្រកាស​អាសន្ន​នៃ​បម្រែ​បម្រួល​អាកាសធាតុ​ជា​ដើម​»​(​AFP International Text Wire​)។

  •   ព័ត៌មាន​ABC បាន​រៀប​រាប់​ថា​៖​«​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​សង្កត់​ធ្ងន់​នៅ​ថ្ងៃ​អង្គារ​នោះ​ថា‹នាឡិកា​នៃ​ការ​ហិន​វិនាស​ពិភព​លោក› បាន​រំកិល​ដល់​៩០​វិនាទី មុន​ចំណុច​ពាក់​កណ្ដាល​អធ្រាត្រ ពោល​គឺ​ជា​ចំណុច​ជិត​បំផុត​នៃ​ការ​វិនាស​ពិភព​លោក​»។

  •   សារ​ព័ត៌មាន​The Guardian បាន​រៀប​រាប់​ថា​៖​«​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អន្តរជាតិ​បាន​ព្រមាន​ថា មនុស្សជាតិ​ទំនង​ជា​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​»។

 តើ​មនុស្ស​យើង​និង​ភព​ផែន​ដី​នឹង​ត្រូវ​បំផ្លាញ​ឬ? តើ​យើង​ត្រូវ​ខ្លាច​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា?

 គម្ពីរ​ចែង​ថា​៖​«​ផែន​ដី​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»​ ហើយ​មនុស្ស​«​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​»។ (​អ្នក​ទូន្មាន ១:៤; ចម្រៀង​សរសើរ​ព្រះ ៣៧:២៩​) ដូច្នេះ មនុស្ស​នឹង​មិន​បំផ្លាញ​ផែន​ដី ឬ​ធ្វើ​ឲ្យ​ផែន​ដី​លែង​អាច​ទ្រ​ទ្រង់​ជីវិត​បាន​ទៀត​នោះ​ឡើយ។

 ប៉ុន្តែ គម្ពីរ​បាន​បញ្ជាក់​ប្រាប់​អំពី​ទី​បញ្ចប់។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​៖​«​ពិភព​លោក​នេះ . . . កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ​»។—យ៉ូហាន​ទី​១ ២:១៧

ចូរ​រក្សា​ចិត្ត​គំនិត​វិជ្ជមាន

 គម្ពីរ​អាច​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​គំនិត​វិជ្ជមាន ទោះ​ជា​មាន​បញ្ហា​ផ្សេង​ៗ​ក្នុង​ពិភព​លោក​ក៏​ដោយ។ តើ​តាម​របៀប​ណា?

 ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​គម្ពីរ យើង​សូម​អញ្ជើញ​លោក​អ្នក​យ៉ាង​កក់​ក្ដៅ​ឲ្យ​ទាក់​ទង​យើង​ដើម្បី​សាក​ល្បង​វគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​នេះ។

a ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​និយាយ​ថា​៖​«​នាឡិកា​នៃ​ការ​ហិន​វិនាស​ពិភព​លោក គឺ​ជា​សញ្ញា​ដែល​ព្រមាន​មនុស្ស​ទូទៅ​ឲ្យ​ដឹង​ថា​បច្ចេកវិទ្យា​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស កំពុង​ជិត​បំផ្លិច​បំផ្លាញ​ពិភព​លោក​យើង​ទាំង​មូល​ហើយ។ នាឡិកា​នេះ​រំលឹក​យើង​អំពី​បញ្ហា​ដែល​យើង​ត្រូវ​ដោះ​ស្រាយ បើ​យើង​ចង់​រស់​នៅ​យូរ​អង្វែង​លើ​ភព​ផែន​ដី(​Bulletin of the Atomic Scientists​)។