លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Francesco Carta fotografo/Moment via Getty Images

ឥទ្ធិពល​នៃ​ភាព​ឯកោ​មាន​កាន់​តែ​ខ្លាំង​ឡើង តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ឥទ្ធិពល​នៃ​ភាព​ឯកោ​មាន​កាន់​តែ​ខ្លាំង​ឡើង តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 នា​ពេល​ថ្មី​ៗ​នេះ របាយការណ៍​ពិភព​លោក a បាន​រាយ​ការណ៍​ថា​ក្នុង​ចំណោម​មនុស្ស​បួន​នាក់​មាន​ម្នាក់​មាន​អារម្មណ៍​ឯកោ។

  •   លោក​ឈីដូ ផេមបឹ នៃ​អង្គការ​សុខភាព​ពិភព​លោក បាន​រៀប​រាប់​ថា​៖​«​ការ​ផ្ដាច់​ខ្លួន​ពី​សង្គម អាច​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​គ្រប់​រូប មិន​ថា​ពួក​គេ​មាន​អាយុ​ប៉ុន្មាន​ឬ​រស់​នៅ​កន្លែង​ណា​ក្ដី​»​ (​cochair of the World Health Organization’s Commission on Social Connection​)។

 អ្នក​ខ្លះ​គិត​ថា​មាន​តែ​មនុស្ស​ចាស់​ឬ​អ្នក​ដែល​នៅ​ម្នាក់​ឯង​ប៉ុណ្ណោះ ដែល​មាន​ភាព​ឯកោ។ ប៉ុន្តែ អ្នក​ដែល​ក្មេង​ជាង មាន​សុខភាព​ល្អ ជោគ​ជ័យ​នឹង​ការ​ងារ និង​អ្នក​ដែល​រៀប​ការ​ហើយ ក៏​អាច​មាន​ភាព​ឯកោ​ដែរ។ ភាព​ឯកោ​និង​ការ​ផ្ដាច់​ខ្លួន​ពី​សង្គម អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។

  •   វេជ្ជបណ្ឌិត​វីវីក មើធី នៅ​សហរដ្ឋ​អាម៉េរិក បាន​រៀប​រាប់​ថា​៖​«​ភាព​ឯកោ​គឺ​មិន​គ្រាន់​តែ​ជា​អារម្មណ៍​មិន​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​មាន​ហានិភ័យ​ធ្ងន់​ធ្ងរ​ដល់​អាយុ​ជីវិត ជា​ពិសេស ពេល​ដែល​ខ្វះ​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ហានិភ័យ​ពី​ភាព​ឯកោ​នេះ​ស្មើ​នឹង​ការ​ជក់​បារី​១៥​ដើម​ក្នុង​មួយ​ថ្ងៃ​»។

អ្វី​ដែល​គម្ពីរ​ចែង

 ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង មិន​ចង់​ឲ្យ​យើង​ផ្ដាច់​ខ្លួន​ពី​អ្នក​ឯ​ទៀត​ទេ។ ព្រះ​តែង​តែ​មាន​គោល​បំណង​ឲ្យ​មនុស្ស​សប្បាយ​និង​ស្កប់​ចិត្ត​ក្នុង​ការ​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ឯ​ទៀត។

  •   គោល​ការណ៍​គម្ពីរ​៖ ‹ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖​«​គឺ​មិន​ល្អ​ទេ ដែល​បុរស​នេះ​នៅ​តែ​ម្នាក់​ឯង​»​›។—ដើម​កំណើត ២:១៨

 ព្រះ​ចង់​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ លោក​សន្យា​ថា​ពេល​យើង​ព្យាយាម​ចូល​ទៅ​ជិត​លោក នោះ​លោក​នឹង​ចូល​មក​ជិត​យើង​ដែរ។—យ៉ាកុប ៤:៨

  •   គោល​ការណ៍​គម្ពីរ​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ​»។—ម៉ាថាយ ៥:៣

 ព្រះ​ចង់​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​មាន​អារម្មណ៍​សប្បាយ​ជាង។

  •   គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ការ​ប្រជុំ​គ្នា . . . ទេ តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។—ហេប្រឺ ១០:២៤, ២៥

 ដើម្បី​រក​ព័ត៌មាន​ថែម​ទៀត​អំពី​សារៈ​សំខាន់​នៃ​ការ​យក​ឈ្នះ​ភាព​ឯកោ សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ភាព​ឯកោ​ក្នុង​ពិភព​លោក​អ៊ីនធឺណិត​»។

a The Global State of Social Connections, by Meta and Gallup, 2023.