លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១០១

ចូរបម្រើដោយសាមគ្គីភាព

ចូរបម្រើដោយសាមគ្គីភាព

(​អេភេសូរ ៤:៣​)

  1. ១. ពិភព​លោក​បែក​បាក់​សព្វ​ទិសា

    តែ​យើង​រួម​គំនិត​រួម​ចិន្ដា

    ព្រោះ​ព្រះ​ជួយ​ឲ្យ​មាន​ក្ដី​សុខ​សាន្ត

    ឲ្យ​រីក​រាយ​ពន់​ប្រមាណ

    យើង​មាន​សាមគ្គី​ភាព

    ដ៏​ល្អ​គាប់​ចិន្ដា

    កិច្ច​ការ​នៃ​ព្រះ​គឺ​នៅ​មាន​ច្រើន

    បុត្រ​ព្រះ​នាំ​មុខ​យើង​នឹង​ចម្រើន

    ចូរ​បម្រើ​ហើយ​ស្ដាប់​បង្គាប់​ផង

    ដោយ​រួប​រួម​គ្នា​ទាំង​ស្រុង។

  2. ២. អធិដ្ឋាន​ឲ្យ​រួម​ចិត្ត​គំនិត

    សម្ដែង​ក្ដី​សប្បុរស​ពី​ចិត្ត

    ក្ដី​ស្រឡាញ់​ក្ដី​សរសើរ​នឹង​កើន

    ឲ្យ​យើង​បាន​សុខ​ចម្រើន

    ក្ដី​សុខ​សាន្ត​គឺ​ល្អ​ក្រៃ

    ធ្វើ​ឲ្យ​មាន​អំណរ

    ពេល​ដែល​យើង​ស្រឡាញ់​រាប់​អាន​គ្នា

    យើង​បាន​សុខ​ជា​ពរ​ពី​សួគ៌ា

    បាន​ព្រះ​ជួយ​យើង​រួម​ចិត្ត​គំនិត

    បម្រើ​លោក​មួយ​ជីវិត៕

(​សូម​ពិនិត្យ​បន្ថែម មីកា ២:១២; សេផ. ៣:៩; ១​កូ. ១:១០​)