លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៣១

«គូដែលព្រះបានផ្សំផ្គុំ»

«គូដែលព្រះបានផ្សំផ្គុំ»

(​ម៉ាថាយ ១៩:៥, ៦​)

  1. ១. ពួរ​បី​ធ្លុង​វេញ​ហើយ​ណា៎

    ដោយ​ថ្លៃ​ថ្នូរ​និង​ចិត្ត​អរ

    ព្រះ​យេហូវ៉ា​និង​មនុស្ស

    ឮ​ពាក្យ​សច្ចា​បវរ។

    (​បន្ទរ​ទី​១​)

    ប្រុស​សច្ចា​នៅ​មុខ​ព្រះ​ថា

    ស្រឡាញ់​នាង​ពី​ចិន្ដា

    ‹កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ

    ដែល​ព្រះ​ផ្សំ​ផ្គុំ​ឡើយ​ណា៎›។

  2. ២. គូ​ថ្មី​រៀន​បណ្ដាំ​ព្រះ

    ហើយ​ធ្វើ​តាម​លោក​ប្រាថ្នា

    គាត់​ទាំង​ពីរ​សុំ​ព្រះ​ឲ្យ​ពរ

    ជួយ​ធ្វើ​តាម​ពាក្យ​សច្ចា។

    (​បន្ទរ​ទី​២​)

    នាង​សច្ចា​នៅ​មុខ​ព្រះ​ថា

    ស្រឡាញ់​ប្ដី​ពី​ចិន្ដា

    ‹កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ

    ដែល​ព្រះ​ផ្សំ​ផ្គុំ​ឡើយ​ណា៎›៕

(​សូម​ពិនិត្យ​បន្ថែម ដក. ២:២៤; អទ. ៤:១២; អេភ. ៥:២២​-​៣៣​)