លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៤៧

អធិដ្ឋានទៅព្រះយេហូវ៉ារាល់ថ្ងៃ

អធិដ្ឋានទៅព្រះយេហូវ៉ារាល់ថ្ងៃ

(​ថែស្សាឡូនិច​ទី​១ ៥:១៧​)

  1. ១. អធិដ្ឋាន​ទៅ​ព្រះ​ដែល​ស្ដាប់​ពាក្យ​អង្វរ

    តាង​នាម​ព្រះ​យេហូវ៉ា​ជា​ឯក​សិទ្ធិ​ល្អ

    ចូរ​បញ្ចេញ​វាចា​ដល់​ព្រះ​ដូច​មិត្ត​ភក្ដិ

    ចូរ​ទុក​ចិត្ត​លើ​ព្រះ​ហើយ​រមែង​ពឹង​ពាក់

    អធិដ្ឋាន​ទៅ​ព្រះ​រាល់​ថ្ងៃ។

  2. ២. អធិដ្ឋាន​អរ​គុណ​ដែល​យើង​មាន​ជីវ៉ា

    សុំ​ព្រះ​អភ័យ​ទោស​ដូច​យើង​ក៏​មេត្ដា

    សារភាព​ទៅ​ព្រះ​សុំ​លោក​ប្រោស​ប្រណី

    លោក​ដឹង​ថា​យើង​ខ្សោយ​ធ្វើ​ពី​ធូលី​ដី

    អធិដ្ឋាន​ទៅ​ព្រះ​រាល់​ថ្ងៃ។

  3. ៣. អធិដ្ឋាន​ទៅ​ព្រះ​ពេល​ដែល​យើង​ភ័យ​ភិត

    ព្រះ​ជា​បិតា​យើង​ហើយ​លោក​តែង​នៅ​ជិត

    ចូរ​សុំ​លោក​ការ​ពារ​យើង​ហើយ​សុំ​លោក​ជួយ

    លោក​ជា​ទី​ទុក​ចិត្ត​យើង​មិន​គួរ​ភ័យ​ព្រួយ

    អធិដ្ឋាន​ទៅ​ព្រះ​រាល់​ថ្ងៃ៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៦៥:៥; ម៉ាថ. ៦:៩​-​១៣; ២៦:៤១; លូក. ១៨:១​)