លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៥០

ខ្ញុំអធិដ្ឋានប្រគល់ខ្លួនជូនព្រះ

ខ្ញុំអធិដ្ឋានប្រគល់ខ្លួនជូនព្រះ

(​ម៉ាថាយ ២២:៣៧​)

  1. ១. សូម​ឲ្យ​ខ្ញុំ​ស្រឡាញ់​ពី​ចិត្ត

    ប្រាជ្ញា​ពី​ព្រះ​និង​ក្ដី​ពិត

    សូម​ឲ្យ​សំឡេង​ពី​មាត់​ខ្ញុំ

    ច្រៀង​តម្កើង​ស្តេច​ដ៏​ឧត្តម។

  2. ២. សូម​លោក​ជួយ​នាំ​ផ្លូវ​ដឹក​ដៃ

    ឲ្យ​ខ្ញុំ​កាន់​តាម​ក្រឹត្យ​វិន័យ

    មាស​ប្រាក់​ខ្ញុំ​សូម​លោក​យក​ចុះ

    ព្រះ​អើយ! ខ្ញុំ​លះ​បង់​ទាំង​អស់។

  3. ៣. ព្រះ​អើយ!​ខ្ញុំ​ប្រគល់​ជីវ៉ា

    ឲ្យ​លោក​ប្រើ​តាម​លោក​ប្រាថ្នា

    សូម​ឲ្យ​រូប​ខ្ញុំ​តែង​ប្រព្រឹត្ត

    ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៤០:៨; យ៉ូន. ៨:២៩; ២​កូ. ១០:៥​)