លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៦៤

ការចូលរួមប្រមូលផលដោយអំណរ

ការចូលរួមប្រមូលផលដោយអំណរ

(​ម៉ាថាយ ១៣:១​-​២៣​)

  1. ១. ឥឡូវ​ជា​គ្រា​ដែល​ត្រូវ​ប្រមូល​ផល

    ហើយ​យើង​មាន​ឯក​សិទ្ធិ​ដ៏​ល្អ​ឯក

    វាល​ស្រូវ​ទុំ​ល្មម​ឲ្យ​យើង​ច្រូត​ហើយ​ណា៎

    យើង​គ្រប់​កាយា​ចូល​រួម​ចំណែក

    លោក​យេស៊ូ​បាន​ទុក​គំរូ​ឲ្យ​យើង

    ដោយ​នាំ​មុខ​ក្នុង​ការ​ប្រកាស​ផ្សាយ

    យើង​សប្បាយ​ដែល​មាន​កិត្ដិ​យស​ខ្ពង់​ខ្ពស់

    ដែល​យើង​បាន​ចូល​រួម​ជួយ​គ្រប់​កាយ។

  2. ២. យើង​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង​យើង

    នេះ​ជំរុញ​ចូល​រួម​ឥត​បង្អង់

    ពេល​បន្ទាន់​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន

    ព្រោះ​ថ្ងៃ​នៃ​ព្រះ​ជិត​មក​ដល់​ផង

    អំណោយ​ដែល​ព្រះ​យេហូវ៉ា​លោក​ឲ្យ

    គឺ​ចិន្ដា​ដែល​រីក​រាយ​ត្រេក​អរ

    ដោយ​ជំនឿ​យើង​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​ការ​នេះ

    ហើយ​ធ្វើ​ការ​នឹង​ព្រះ​ដោយ​អំណរ៕

(​សូម​ពិនិត្យ​បន្ថែម ម៉ាថ. ២៤:១៣; ១កូ. ៣:៩; ២ធី. ៤:២​)