លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៧៣

សូមជួយយើងឲ្យមានចិត្តក្លាហាន

សូមជួយយើងឲ្យមានចិត្តក្លាហាន

(​សកម្មភាព ៤:២៩​)

  1. ១. កាល​យើង​ថ្លែង​ប្រាប់​អំពី​រាជ្យ​លោក

    កាល​យើង​ផ្សព្វ​ផ្សាយ​ជា​សាក្សី

    មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​យើង

    ហើយ​ពួក​គេ​ជេរ​បន្ទោស​ស្ដី

    តែ​ជា​ជាង​ភ័យ​ខ្លាច​ពួក​គេ

    យើង​ត្រូវ​ស្ដាប់​តាម​លោក​មិន​កែ​គេច

    ព្រះ​យេហូវ៉ា​សូម​មេត្ដា​ស្ដាប់​យើង

    យើង​ពឹង​លើ​កម្លាំង​លោក​ជា​និច្ច។

    (​បន្ទរ​)

    សូម​ផ្ដល់​ចិត្ត​ក្លា​ហាន​ពេល​យើង​ផ្សាយ

    ជួយ​យើង​ឲ្យ​ឈ្នះ​ចិត្ត​ភ័យ​ភិត

    សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ហាន​ក្លា

    ឲ្យ​គ្រប់​ជន​បាន​ឮ​ក្ដី​ពិត

    អាម៉ាគេដូន​ជិត​មក​ហើយ​ណា៎

    តែ​មុន​មក​ដល់​ថ្ងៃ​ដ៏​អស្ចារ្យ

    សូម​ផ្ដល់​ចិត្ត​ក្លា​ហាន​ពេល​យើង​ផ្សាយ

    យើង​អធិដ្ឋាន។

  2. ២. ទោះ​បី​យើង​ប្រហែល​ព្រួយ​ចិន្ដា

    លោក​ជ្រាប​ថា​យើង​ខ្សោយ​កាយា

    ហើយ​យើង​ទុក​ចិត្ត​ពាក្យ​លោក​សន្យា

    ថា​លោក​នឹង​ការ​ពារ​រក្សា

    សូម​លោក​ស្ដាប់​ពាក្យ​គេ​គំរាម

    អស់​អ្នក​ជេរ​ស្ដី​ប្រមាថ​បៀន​បៀត

    សូម​លោក​ជួយ​យើង​គ្រប់​កាយ​ឲ្យ​បន្ត

    ផ្សាយ​ដោយ​ចិត្ត​ក្លា​ហាន​ឥត​ឃ្លៀង​ឃ្លាត។

    (បន្ទរ​)

    សូម​ផ្ដល់​ចិត្ត​ក្លា​ហាន​ពេល​យើង​ផ្សាយ

    ជួយ​យើង​ឲ្យ​ឈ្នះ​ចិត្ត​ភ័យ​ភិត

    សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ហាន​ក្លា

    ឲ្យ​គ្រប់​ជន​បាន​ឮ​ក្ដី​ពិត

    អាម៉ាគេដូន​ជិត​មក​ហើយ​ណា៎

    តែ​មុន​មក​ដល់​ថ្ងៃ​ដ៏​អស្ចារ្យ

    សូម​ផ្ដល់​ចិត្ត​ក្លា​ហាន​ពេល​យើង​ផ្សាយ

    យើង​អធិដ្ឋាន៕

(​សូម​ពិនិត្យ​បន្ថែម ១ថែ. ២:២; ហេ. ១០:៣៥​)