លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៧៩

ចូរបង្រៀនពួកគេឲ្យកាន់ជំហរមាំមួន

ចូរបង្រៀនពួកគេឲ្យកាន់ជំហរមាំមួន

(​ម៉ាថាយ ២៨:១៩, ២០​)

  1. ១. យើង​ត្រេក​អរ​បង្រៀន​ចៀម​យេហូវ៉ា

    ហើយ​ឃើញ​គេ​កែ​ប្រែ​ជីវិត

    យើង​ឃើញ​លោក​ណែ​នាំ​ពួក​គេ​យ៉ាង​ណា

    កាល​គេ​ធ្វើ​តាម​សេចក្ដី​ពិត។

    (បន្ទរ)

    យេហូវ៉ា​យើង​សូម​អធិដ្ឋាន

    សូម​លោក​ការ​ពារ​ពួក​គេ​គ្រប់​ប្រាណ

    ដោយ​នាម​យេស៊ូ​យើង​សូម​អង្វរ​ជួយ​គេ​បន្ត

    ឲ្យ​កាន់​ជំហរ​មាំ​មួន​ជា​និច្ច។

  2. ២. រាល់​ថ្ងៃ​យើង​អធិដ្ឋាន​ឲ្យ​ពួក​គេ

    កាល​ជំនឿ​គេ​ត្រូវ​ល្បង​ល

    យើង​លៃ​ពេល​បង្រៀន​និង​ជួយ​ពួក​គេ

    គេ​បាន​ពរ​បាន​កាន់​ជំហរ។

    (បន្ទរ)

    យេហូវ៉ា​យើង​សូម​អធិដ្ឋាន

    សូម​លោក​ការ​ពារ​ពួក​គេ​គ្រប់​ប្រាណ

    ដោយ​នាម​យេស៊ូ​យើង​សូម​អង្វរ​ជួយ​គេ​បន្ត

    ឲ្យ​កាន់​ជំហរ​មាំ​មួន​ជា​និច្ច។

  3. ៣. សូម​ជួយ​គេ​ឲ្យ​មាន​ជំនឿ​មួន​មាំ

    ទៅ​លើ​លោក​និង​បុត្រ​ថ្លៃ​ថ្លា

    ជួយ​ស៊ូ​ទ្រាំ​និង​ធ្វើ​តាម​លោក​ណែ​នាំ

    ជួយ​ពួក​គេ​ឲ្យ​បាន​ជីវ៉ា។

    (​បន្ទរ​)

    យេហូវ៉ា​យើង​សូម​អធិដ្ឋាន

    សូម​លោក​ការ​ពារ​ពួក​គេ​គ្រប់​ប្រាណ

    ដោយ​នាម​យេស៊ូ​យើង​សូម​អង្វរ​ជួយ​គេ​បន្ត

    ឲ្យ​កាន់​ជំហរ​មាំ​មួន​ជា​និច្ច៕

(​សូម​ពិនិត្យ​បន្ថែម លូក. ៦:៤៨; សកម្ម. ៥:៤២; ភី. ៤:១​)