លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៩១

យើងសាងសង់ដោយសេចក្ដីស្រឡាញ់

យើងសាងសង់ដោយសេចក្ដីស្រឡាញ់

(​ចម្រៀង​សរសើរ​ព្រះ ១២៧:១​)

  1. ១. ថ្ងៃ​នេះ​យើង​ចង់​អធិដ្ឋាន

    ដល់​ព្រះ​យេហូវ៉ា​ពី​ចិត្ត​ប្រាណ

    លោក​ឲ្យ​យើង​កិត្ដិ​យស​ដ៏​ខ្ពង់​ខ្ពស់

    ហួស​ពី​ការ​នឹក​ស្មាន!

    ដោយ​ចិត្ត​ស្រឡាញ់​យើង​រាល់​គ្នា

    រួម​ដៃ​សង់​ជូន​ព្រះ​នៅ​សួគ៌ា

    សង់​អគារ​ល្អ​បវរ​លោក​ឲ្យ​ពរ

    យើង​ឃើញ​ច្បាស់​ជាក់​ជា។

    (បន្ទរ)

    ព្រះ​យេហូវ៉ា​នេះ​ពិត​ជា​ឯក​សិទ្ធិ

    យើង​សង់​ជូន​លោក​អគារ​ថ្មោង​ថ្មី

    ចូរ​យើង​រាល់​គ្នា​បម្រើ​លោក​ជា​និច្ច​ត​ទៅ​រាល់​ថ្ងៃ

    ហើយ​សរសើរ​លោក​ឲ្យ​បាន​ល្បាញ​ល្បី។

  2. ២. ឃើញ​បង​ប្អូន​ត្រេក​អរ​មែន​ពិត

    យើង​សែន​សប្បាយ​យើង​ជា​វរ​មិត្ត

    ចាំ​អនុស្សាវរីយ៍​ដ៏​ល្អ​នេះ

    រៀង​រហូត​ក្នុង​ចិត្ត!

    ឫទ្ធានុភាព​លោក​ខ្លាំង​ក្លា

    ជួយ​យើង​ព្រម​ព្រៀង​ចិត្ត​ធ្វើ​កិច្ច​ការ

    នាម​លោក​យើង​បាន​តម្កើង​ឲ្យ​ថ្កុំ​ថ្កើង

    យើង​សែន​ពេញ​ចិន្ដា!

    (​បន្ទរ​)

    ព្រះ​យេហូវ៉ា​នេះ​ពិត​ជា​ឯក​សិទ្ធិ

    យើង​សង់​ជូន​លោក​អគារ​ថ្មោង​ថ្មី

    ចូរ​យើង​រាល់​គ្នា​បម្រើ​លោក​ជា​និច្ច​ត​ទៅ​រាល់​ថ្ងៃ

    ហើយ​សរសើរ​លោក​ឲ្យ​បាន​ល្បាញ​ល្បី៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ១១៦:១; ១៤៧:១; រ៉ូម ១៥:៦​)