លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១០

ចូរសរសើរព្រះយេហូវ៉ាជាព្រះរបស់យើង!

ចូរសរសើរព្រះយេហូវ៉ាជាព្រះរបស់យើង!

(​ចម្រៀង​សរសើរ​ព្រះ ១៤៥:១២​)

  1. ១. ចូរ​សរសើរ! ព្រះ​យេហូវ៉ា​និង

    ផ្សាយ​ប្រកាស​នាម​លោក​ពេញ​លោកា!

    ស្រែក​ព្រមាន! ថ្ងៃ​នៃ​លោក​ជិត​ដល់

    ជួយ​មនុស្ស​គ្រប់​ប្រាណ​ឲ្យ​ប្រែ​ចិន្ដា

    ព្រះ​យេហូវ៉ា​កំណត់​គ្រា​ឥឡូវ​ថា

    ជា​វេលា​ឲ្យ​បុត្រ​លោក​គ្រប់​គ្រង

    ប្រាប់​គ្រប់​មនុស្សា​ពី​ដំណឹង​អស្ចារ្យ

    ថា​ព្រះ​នឹង​ផ្ដល់​ពរ​ច្រើន​កន្លង!

    (បន្ទរ)

    ចូរ​សរសើរ! ព្រះ​យេហូវ៉ា​និង

    ពេញ​លោកា​ផ្សព្វ​ផ្សាយ​ថា​លោក​ឧត្តម!

  2. ២. សរសើរ​ព្រះ! ដោយ​សំឡេង​ឮ​លះ!

    ច្រៀង​សរសើរ​នាម​លោក​ដោយ​អំណរ!

    ពី​ចិន្ដា​យើង​ចង់​អរគុណ​ព្រះ

    ដោយ​ប្រកាស​ថា​លោក​ប្រសើរ​បវរ

    ទោះ​ជា​ព្រះ​យើង​រុង​រឿង​ខ្ពង់​ខ្ពស់​ខ្លាំង​ក្លា

    លោក​មាន​ចិត្ត​រាប​ទាប​និង​សទ្ធា

    បិតា​យើង​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវ​ការ

    បើ​ហៅ​រក​លោក​ស្ដាប់​គ្រប់​វេលា។

    ​(​បន្ទរ​)

    ចូរ​សរសើរ! ព្រះ​យេហូវ៉ា​និង

    ពេញ​លោកា​ផ្សព្វ​ផ្សាយ​ថា​លោក​ឧត្តម!

(​សូម​ពិនិត្យ​បន្ថែម ចសព. ៨៩:២៧; ១០៥:១; យេ. ៣៣:១១​)