លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៩

ព្រះយេហូវ៉ាជាស្ដេចរបស់យើង!

ព្រះយេហូវ៉ាជាស្ដេចរបស់យើង!

(​ចម្រៀង​សរសើរ​ព្រះ ៩៧:១​)

  1. ១. អរ​ឡើង! ហើយ​សរសើរ​ព្រះ​យេហូវ៉ា

    ព្រោះ​សួគ៌ា​ចា​ចែង​ថា​ព្រះ​លោក​សុចរិត

    សូម​យើង​ច្រៀង​ជូន​ព្រះ​យើង​សរសើរ​តម្កើង​ព្រះ​ពិត

    សូម​យើង​ផ្សាយ​ប្រាប់​ការ​អស្ចារ្យ​នៃ​លោក។

    (បន្ទរ)

    ចូរ​សួគ៌ា​អរ​សប្បាយ​ចូរ​ឲ្យ​ផែន​ដី​ត្រេក​អរ

    ព្រះ​យេហូវ៉ា​ជា​ស្ដេច​យើង​ហើយ​ណា៎!

    ចូរ​សួគ៌ា​អរ​សប្បាយ​ចូរ​ឲ្យ​ផែន​ដី​ត្រេក​អរ

    ព្រះ​យេហូវ៉ា​ជា​ស្តេច​យើង​ហើយ​ណា៎!

  2. ២. ចូរ​ប្រាប់​គ្រប់​សាសន៍​ឲ្យ​ដឹង​ព្រះ​រឿង​រុង

    លោក​ជា​ព្រះ​មាន​អំណាច​សង្គ្រោះ​យើង​ទាំង​ស្រុង

    ព្រះ​យេហូវ៉ា​ជា​ស្ដេច​សម​សរសើរ​ពី​ចិន្ដា

    យើង​ឱន​កាយា​គោរព​ព្រះ​ខ្លាំង​ក្លា។

    (បន្ទរ)

    ចូរ​សួគ៌ា​អរ​សប្បាយ​ចូរ​ឲ្យ​ផែន​ដី​ត្រេក​អរ

    ព្រះ​យេហូវ៉ា​ជា​ស្ដេច​យើង​ហើយ​ណា៎!

    ចូរ​សួគ៌ា​អរ​សប្បាយ​ចូរ​ឲ្យ​ផែន​ដី​ត្រេក​អរ

    ព្រះ​យេហូវ៉ា​ជា​ស្តេច​យើង​ហើយ​ណា៎!

  3. ៣. រាជ្យ​សុចរិត​ព្រះ​បាន​គ្រប់​គ្រង​ហើយ

    ព្រះ​បាន​តែង​តាំង​បុត្រ​លោក​ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច

    បណ្ដា​ព្រះ​នៃ​លោកា

    ត្រូវ​អាប់​ឱន​មិន​ខាន​ឡើយ

    មាន​តែ​ព្រះ​ពិត​សម​នឹង​លើក​តម្កើង។

    ​(​បន្ទរ​)

    ចូរ​សួគ៌ា​អរ​សប្បាយ​ចូរ​ឲ្យ​ផែន​ដី​ត្រេក​អរ

    ព្រះ​យេហូវ៉ា​ជា​ស្ដេច​យើង​ហើយ​ណា៎!

    ចូរ​សួគ៌ា​អរ​សប្បាយ​ចូរ​ឲ្យ​ផែន​ដី​ត្រេក​អរ

    ព្រះ​យេហូវ៉ា​ជា​ស្តេច​យើង​ហើយ​ណា៎!

(​សូម​ពិនិត្យ​បន្ថែម ១​ប្រ. ១៦:៩; ចសព. ៦៨:២០; ៩៧:៦, ៧​)