លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១

គុណសម្បត្ដិរបស់ព្រះយេហូវ៉ា

គុណសម្បត្ដិរបស់ព្រះយេហូវ៉ា

(​ការ​បើក​បង្ហាញ ៤:១១​)

  1. ១. ព្រះ​យេហូវ៉ា​លោក​ខ្លាំង​ក្លា​មហិមា

    លោក​ផ្ដល់​ជីវ៉ា​និង​ពន្លឺ​ដល់​យើង​រាល់​គ្នា

    ស្នា​ដៃ​លោក​បង្ហាញ​ឫទ្ធា​ខ្លាំង​កន្លង

    ផែន​ដី​និង​មេឃា​នៅ​ឋិត​ថេរ​ផង។

  2. ២. ដោយ​យុត្ដិធម៌​លោក​គ្រប់​គ្រង​ពេញ​លោកា

    ហើយ​បទ​បញ្ញត្ដិ​លោក​ក៏​ប្រសើរ​និង​ថ្លៃ​ថ្លា

    បណ្ដាំ​លោក​បង្ហាញ​ដល់​គ្រប់​មនុស្សា

    ប្រាជ្ញា​របស់​លោក​នោះ​សែន​អស្ចារ្យ។

  3. ៣. សេចក្ដី​ស្រឡាញ់​លោក​យើង​ប្រៀប​ផ្ទឹម​មិន​បាន

    អំណោយ​ពី​សួគ៌ា​ក៏​មាន​ច្រើន​ពន់​ប្រមាណ

    ពី​គុណ​សម្បត្ដិ​និង​នាម​លោក​ល្អ​បវរ

    យើង​ព្យាយាម​ប្រកាស​ដោយ​ចិត្ត​ត្រេក​អរ៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៣៦:៩; ១៤៥:៦​-​១៣; អទ. ៣:១៤; យ៉ា. ១:១៧​)