លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៣៩

សាងឈ្មោះល្អចំពោះព្រះ

សាងឈ្មោះល្អចំពោះព្រះ

(​អ្នក​ទូន្មាន ៧:១​)

  1. ១. រាល់​ថ្ងៃ​យើង​ត្រូវ​ខំ​អស់​ពី​ចិន្ដា​កាយា

    សាង​ឈ្មោះ​ឲ្យ​បាន​ល្អ​ស្ដាប់​បង្គាប់​ព្រះ​ផង​ណា

    បើ​យើង​ធ្វើ​ល្អ​ហ្មត់​ហ្មង​ដូច​ព្រះ​យេហូវ៉ា​ប៉ង

    នោះ​យើង​ធ្វើ​ឲ្យ​លោក​រីក​រាយ​កន្លង។

  2. ២. ក្នុង​ពិភព​លោក​នេះ​បើ​ខំ​មាន​ឈ្មោះ​លេច​ឮ

    ឲ្យ​មនុស្ស​សរសើរ​ឲ្យ​ក្លាយ​ជា​ល្បី​រន្ទឺ

    ជា​ការ​អសារ​ឥត​ការ​ព្រោះ​បើ​ជា​មិត្ត​លោកា

    យើង​មិន​គាប់​ចិន្ដា​ព្រះ​យេហូវ៉ា។

  3. ៣. យើង​ប៉ង​ឲ្យ​ព្រះ​ចាំ​កេរ្ដិ៍​ឈ្មោះ​នៃ​យើង​មិន​ភ្លេច

    ក្នុង​សៀវភៅ​ជីវិត​ចារ​ឈ្មោះ​យើង​ទុក​ជា​និច្ច

    យើង​អាច​ទុក​ចិត្ត​ព្រះ​បាន​ក្ដី​ពិត​ការ​ពារ​កុំ​ខាន

    រក្សា​កេរ្ដិ៍​ឈ្មោះ​ល្អ​លុះ​អវសាន៕

(​សូម​ពិនិត្យ​បន្ថែម ដក. ១១:៤; សុភ. ២២:១; ម៉ាឡ. ៣:១៦; បប. ២០:១៥​)