លោតទៅអត្ថបទ

តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?

តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?

 គណៈអភិបាលគឺជាបុរសគ្រិស្តសាសនិកមួយក្រុមតូចដែលមានភាពចាស់ទុំ។ ពួកគាត់ជាអ្នកផ្ដល់ការណែនាំដល់សាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោក។ កិច្ចការរបស់ពួកគាត់ចែកចេញជាពីរផ្នែក៖

 គណៈអភិបាលដើរតាមលំអានដានរបស់«ពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម»នាសតវត្សរ៍ទី១ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់ក្រុមជំនុំគ្រិស្តសាសនិកទាំងមូល។ (សកម្មភាព ១៥:២) ដូចបុរសស្មោះត្រង់ទាំងនោះ សមាជិកគណៈអភិបាលមិនមែនជាមេដឹកនាំនៃអង្គការរបស់យើងទេ។ ពួកគាត់ស្វែងរកការណែនាំពីគម្ពីរ ហើយទទួលស្គាល់ថាព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូគ្រិស្តជាប្រមុខនៃក្រុមជំនុំ។—កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២៣

តើអ្នកណាខ្លះជាសមាជិកនៃគណៈអភិបាល?

 សមាជិកនៃគណៈអភិបាលរួមមានបងប្រុសខេណិត ឃុក បងប្រុសហ្គេជ ហ្វិលីកិល បងប្រុសសាំយ៉ូអែល ហឺដ បងប្រុសជេហ្វ្រី ចាកសិន បងប្រុសស្ទេផាន ឡេត បងប្រុសហ្គារីត ឡឹស បងប្រុសម៉ាក សាន់ដឺសុន បងប្រុសដាវីឌ សិផ្លេន និងបងប្រុសចេហ្វ្រី វីនឌ័រ។ ពួកគាត់បម្រើនៅមន្ទីរចាត់ការពិភពលោកនៅវ័រវិក រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។

តើគណៈអភិបាលចាត់ចែងកិច្ចការទាំងនោះតាមរបៀបណា?

 គណៈអភិបាលបានបង្កើតគណៈកម្មាធិការចំនួន៦ ដើម្បីមើលការខុសត្រូវលើផ្នែកផ្សេងៗនៃកិច្ចការរបស់យើង ហើយសមាជិកគណៈអភិបាលម្នាក់ៗបម្រើក្នុងគណៈកម្មាធិការមួយឬច្រើនជាង។

  •   គណៈកម្មាធិការខាងការចាត់ចែង: ពួកគាត់ចាត់ចែងកិច្ចការខាងច្បាប់ និងផ្ដល់ជំនួយពេលមានមហន្តរាយធម្មជាតិ ឬពេលមានហេតុការណ៍ផ្សេងៗដែលទាក់ទងនឹងការបៀតបៀនអ្នកកាន់តាមក្នុងអង្គការដោយសារជំនឿរបស់ពួកគេ និងរឿងបន្ទាន់ឯទៀតដែលប៉ះពាល់ដល់សាក្សីព្រះយេហូវ៉ា។

  •   គណៈកម្មាធិការខាងបុគ្គលិក: ពួកគាត់មើលការខុសត្រូវលើការរៀបចំផ្សេងៗសម្រាប់សមាជិកក្រុមគ្រួសារបេតអែល។

  •   គណៈកម្មាធិការខាងការបោះពុម្ព: ពួកគាត់ចាត់ចែងកិច្ចការបោះពុម្ព និងការដឹកជញ្ជូនសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ ព្រមទាំងចាត់ចែងកិច្ចការសាងសង់សាលប្រជុំ សាលសន្និបាត ការិយាល័យបកប្រែ និងអគារការិយាល័យសាខានានា។

  •   គណៈកម្មាធិការកិច្ចបម្រើ: ពួកគាត់មើលការខុសត្រូវលើកិច្ចការផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›។—ម៉ាថាយ ២៤:១៤

  •   គណៈកម្មាធិការខាងការបង្រៀន: ពួកគាត់រៀបចំសេចក្ដីបង្រៀនសម្រាប់ការគោរពប្រណិប័តន៍ព្រះដែលផ្ដល់ឲ្យតាមរយៈកិច្ចប្រជុំ សាលាផ្សេងៗ វីដេអូ និងឯកសារជាសំឡេង។

  •   គណៈកម្មាធិការខាងការនិពន្ធ: ពួកគាត់រៀបចំសេចក្ដីបង្រៀនសម្រាប់ការគោរពប្រណិប័តន៍ព្រះដែលផ្ដល់ឲ្យតាមរយៈសៀវភៅដែលបានត្រូវបោះពុម្ព និងដែលមាននៅក្នុងគេហទំព័រយើង។ ពួកគាត់ក៏មើលការខុសត្រូវលើកិច្ចការបកប្រែផងដែរ។

 ក្រៅពីកិច្ចការក្នុងគណៈកម្មាធិការទាំងនេះ គណៈអភិបាលក៏ប្រជុំគ្នាមួយសប្ដាហ៍ម្ដងដើម្បីពិចារណាអំពីសេចក្ដីត្រូវការក្នុងអង្គការដែរ។ ពេលប្រជុំគ្នាម្ដងៗ ពួកគាត់ពិភាក្សាអំពីអ្វីដែលបទគម្ពីរបានចែង ហើយពួកគាត់ធ្វើការសម្រេចចិត្តរួមគ្នាដោយឲ្យឫទ្ធានុភាពបរិសុទ្ធរបស់ព្រះដឹកនាំ។—សកម្មភាព ១៥:២៥

តើជំនួយការគណៈអភិបាលជាអ្នកណា?

 ពួកគាត់គឺជាអ្នកដែលជួយគណៈកម្មាធិការនៃគណៈអភិបាល ហើយពួកគាត់ជាគ្រិស្តសាសនិកដែលអាចទុកចិត្តបាន។ (កូរិនថូសទី១ ៤:២) ពួកគាត់មានសមត្ថភាពនិងបទពិសោធន៍បំពេញកិច្ចការដែលពួកគាត់បានទទួល ក្រោមការត្រួតពិនិត្យដោយគណៈកម្មាធិការ។ ពួកគាត់ក៏ចូលរួមប្រជុំជាមួយនឹងគណៈកម្មាធិការមួយសប្ដាហ៍ម្ដងដែរ។ ទោះជាជំនួយការគណៈអភិបាលមិនរួមចំណែកក្នុងការសម្រេចចិត្តផ្សេងៗក៏ដោយ ពួកគាត់ផ្ដល់យោបល់ដ៏មានប្រយោជន៍និងព័ត៌មានបន្ថែម រួចពួកគាត់ធ្វើតាមការសម្រេចចិត្តរបស់គណៈកម្មាធិការ ព្រមទាំងត្រួតពិនិត្យដំណើរការនិងលទ្ធផលនៃកិច្ចការទាំងនោះទៀតផង។ គណៈអភិបាលអាចចាត់ពួកគាត់ឲ្យទៅលេងបងប្អូនរួមជំនឿរបស់យើងនៅកន្លែងផ្សេងៗនៅទូទាំងពិភពលោក ឬចាត់ពួកគាត់ឲ្យទៅថ្លែងសុន្ទរកថាក្នុងកម្មវិធី ដូចជាកិច្ចប្រជុំប្រចាំឆ្នាំ ឬការបញ្ចប់វគ្គសិក្សានៅសាលាគីលាតជាដើម។

ឈ្មោះជំនួយការគណៈអភិបាល

គណៈកម្មាធិការ

ឈ្មោះ

ខាងការចាត់ចែង

  • អេគ្រិន ចន

  • ហ្គីលីស ផល

  • ស្នាយដឺ ត្រយ

ខាងបុគ្គលិក

  • ហ្គ្រីសិល ជេរោល

  • ឡាហ្វ្រានកា ផាទ្រីក

  • ម៉ុលខិន ដានីយ៉ែល

  • ស្កត ម៉ាក

  • វ៉ល រ៉ាល

ខាងការបោះពុម្ព

  • បាតឡឺ រ៉ូប៊ឺត

  • ខូឃិន ហារ៉ូល

  • ខ្លកកឺទីន ហ្គែចឹស

  • ហ្គ័រដឺន ដាណឺល

  • លូឈីអូនី រ៉ូប៊ឺត

  • រ៉ែនមូលឡឺ អាឡិច

  • ស៊ីនគ្លែរ ដាវីឌ

ខាងកិច្ចបម្រើ

  • ប្រូវ ហ្គារី

  • ដេលលីងចឺ ជោអែល

  • ចជេស បេតធី

  • ហ្គ្រីសហ្វីន អានថូនី

  • ហាយអិត សេត

  • ចាតលី ចូឌី

  • មេវើ គ្រិស្តតូហ្វើ

  • ផឺឡា បាល់ថាសា

  • រឹម ចេកុប

  • ស្មីត យ៉ូណាថិន

  • ធឺននឺ វីល្លាម

  • វីវើ លីអុង

ខាងការបង្រៀន

  • បេង ម៉ៃឃឺល

  • ឃើស៊ិន រ៉ូណាល់

  • ផ្លទីន ខេណិត

  • ម៉េលិនហ្វន់ វីល្លាម

  • នូមែរ ម៉ាក

  • ហ្សេហ្វើ ដាវីឌ

ខាងការនិពន្ធ

  • អាឡាឌីស នីកូឡាស

  • គ្រិស្តេនសិន ភី

  • សិរ៉ានកូ រ៉ូបឺត

  • ហ្គាតបឺន  ខេណិត

  • ម៉ាន ជេម

  • ម៉ារៃ អ៊ីសាក

  • ម៉ាធិន ខ្លែវ

  • ម៉ាយ៉ា ឡេនណឺត

  • ស្មលី ជីន

  • វ៉េន ស៊ែម ហេម៉ាណឹស